(1-2-2026, Phnom Penh): Text provided in Khmer and English below. នីប៉ាវីរុស (Nipah virus: NiV)៖ ខ្ញុំសូមចែករំលែកអត្ថបទខាងក្រោមនេះ ដោយបកប្រែជាភាសាខ្មែរចេញពីអត្ថបទដែលខ្ញុំទទួលបានពីការចេញផ្សាយរបស់អង្គការសុខភាពពិភពលោក (WHO) មុននេះបន្តិច (I would like to share the following article, translated into Khmer from an article I received from a World Health Organization (WHO) release a while ago.) ================== ការឆ្លងវីរុសនីប៉ា (Nipah virus: NiV) - បង់ហ្គាល់ខាងត្បូង (West Bengal) ប្រទេសឥណ្ឌា (Nipah virus infection - West Bengal, India)៖ សម្រាប់ប្រទេសជិតខាង WHO វាយតម្លៃហានិភ័យសុខភាពសាធារណៈដែលបង្កឡើងដោយ NiV នៅកម្រិតតំបន់ថាមានកម្រិតទាប។ មិនមានរបាយការណ៍អំពីការឆ្លងវីរុសដោយឆ្លងកាត់ព្រំដែនទេ ហើយការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅតែមានកម្រិតក្នុងភូមិសាស្ត្រនៅឡេីយទេ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការកើតជំងឺនៅតែបន្តកើតមានដោយសារតែច្រករបៀងអេកូឡូស៊ីរួមគ្នានៃប្រចៀវផ្លែឈើ និងប្រវត្តិនៃករណីមនុស្សដែលបានរាយការណ៍ពីមុននៅក្នុងតំបន់។ ប្រទេសឥណ្ឌា បានបង្ហាញពីសមត្ថភាព និងបទពិសោធន៍ដ៏រឹងមាំក្នុងការគ្រប់គ្រងការផ្ទុះវីរុស NiV កន្លងមក។ WHO វាយតម្លៃហានិភ័យសុខភាពសាធារណៈដែលបង្កឡើងដោយវីរុស NiV នៅកម្រិតពិភពលោកថាមានកម្រិតទាប ដោយសារមិនទាន់មានការបញ្ជាក់អំពីការរីករាលដាលនៃករណីនៅខាងក្រៅប្រទេសឥណ្ឌានៅឡេីយ។ សម្រាប់ព័ត៌មានបន្ថែម សូមមេីលតាមលីងនេះ៖ https://lnkd.in/gK8vfM6X ================== Nipah virus infection - West Bengal, India For neighbouring countries, WHO assesses the public health risk posed by NiV at the regional level to be low. There have been no reports of cross‑border transmission, and the current outbreak remains geographically limited. Nevertheless, the risk of disease occurrence persists due to the shared ecological corridor of fruit bats and the history of human cases previously reported in the region. India has demonstrated strong capacity and experience in managing past NiV outbreaks. WHO assesses the public health risk posed by NiV at the global level to be low, as there has been no confirmed spread of cases outside India. For more info: https://lnkd.in/gK8vfM6X